Skip to main content
Preah Sihanouk Provincial Television
Log in

ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរជនជាតិចិនជាង៤០នាក់ ចំពេលកម្ពុជាបោសសម្អាតការឆបោកតាមអនឡាញ

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

(ខេត្តព្រះសីហនុ)៖ ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរជនជាតិចិនចំនួន៤៥នាក់ ដែលធ្វើដំណើរពីទីក្រុងឆឹងទូ ប្រទេសចិន ចំពេលកម្ពុជាបើកប្រតិបត្តិការទ្រុងទ្រាយធំបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ។

អ្នកទេសចរណ៍ចិនទាំងនេះ បានធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះហើរត្រង់ពីទីក្រុងឆឹងទូ-កំពង់សោម ដែលបានបើកជើងហោះហើរត្រង់ជាផ្លូវការ ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦តទៅ ដែលបានទទួលស្វាមន៍ដោយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ, ឯកឧត្តម វ៉ាន់ ណូរ៉ាក់ ប្រធានអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងប្រធានមន្ទីនានាក្នុងខេត្ត។ 

ទោះបីជាប្រទេសកម្ពុជា កុំពុងបើកប្រតិបត្តិការបោសសម្អាតការឆបោកតាមអនឡាញ និងមានភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃក៏ដោយ ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍អន្ដរជាតិប្រកបដោយសុខសុវត្តិភាពពេញលេញ ខណៈសារព័ត៌មានអន្តរជាតិ BBC បានដាក់ទីក្រុងភ្នំពេញជាគោលដៅទេសចរដ៏ល្អបំផុតក្នុងឆ្នាំ២០២៦ ក្នុងចំណោមគោលដៅទាំង២០៕

អត្ថបទ៖ ចិន្តា ទីទិ 

រូបភាព៖ កែវ តារ៉ា

Comments

Loading comments…