Skip to main content
Preah Sihanouk Provincial Television
Log in

ពលរដ្ឋភៀសសឹកប្រមាណ ១,៥០០ គ្រួសារ ទទួលផលពីសួនបន្លែចម្រុះដែលរៀបចំដោយអាជ្ញាធរខេត្តបន្ទាយមានជ័យ

KPS99TVHistorical original · translation unavailable

ខេត្តបន្ទាយមានជ័យ៖ ការិយាល័យជំនាញផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានរៀបចំ និងចុះចាក់សួនបន្លែចម្រុះ ដល់ពលរដ្ឋភៀសសឹកប្រមាណ ១,៥០០ គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តកណ្តោល ដើម្បីផ្គត់ផ្គង់បន្លែបៃតងស្រស់ៗ និងសុវត្ថិភាពសម្រាប់សុខភាព។

លោក អ៊ឹម សុផារ៉ាត់, មន្ត្រីកសិកម្មប្រចាំមណ្ឌលភៀសសឹកវត្តកណ្តោល, បានឱ្យដឹងថា សួនបន្លែនេះត្រូវបានបង្កើតឡើងស្របតាមគំនិតផ្ដួចផ្ដើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, ដែលយកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃ និងសុខភាពរបស់ពលរដ្ឋ។

សួនបន្លែនេះត្រូវបានរៀបចំដោយសហការជាមួយការិយាល័យធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរឃុំ ភូមិ មន្ត្រីកសិកម្មឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ។ ជាលទ្ធផល ពលរដ្ឋទាំងពីរភូមិទទួលបានចំនួន ២៥២ ក្បាល រួមមាន គោ ១៥៩ ក្បាល និងក្របី ៩៣ ក្បាល។ ក្រុមការងារបានចែកចាយថ្នាំវ៉ាក់សាំង និងសម្ភារៈបសុព្យាផ្សេងៗ ដល់ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីធានាការចាក់បន្ត។

លោកស្រី ហែម ផល្លា, ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល, បានបញ្ជាក់ថា ក្រុមមន្ត្រីនឹងបន្តចុះចាក់វ៉ាក់សាំង និងដាំដុះបន្លែ នៅទីតាំងផ្សេងៗទៀតតាមពេលទទួលព័ត៌មានពីប្រជាពលរដ្ឋ។ ពលរដ្ឋត្រូវបានអំពាវនាវឲ្យនាំគោ និងក្របីមកចាក់វ៉ាក់សាំង ដើម្បីធានាសុខភាពសត្វ និងកាត់បន្ថយចំណាយប្រចាំថ្ងៃ។

សកម្មភាពនេះ មិនត្រឹមតែជាការផ្គត់ផ្គង់ស្បៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យពលរដ្ឋភៀសសឹកមានកម្លាំងចិត្ត និងមានភាពកក់ក្តៅក្នុងការស្នាក់នៅឆ្ងាយពីផ្ទះសម្បែង ជាបណ្ដោះអាសន្ន ខណៈដែលរាជរដ្ឋាភិបាលកំពុងខិតខំស្វែងរកដំណោះស្រាយសន្តិភាព និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…