Skip to main content
Preah Sihanouk Provincial Television
Log in

នគរបាលខេត្តព្រះសីហនុ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត ដើម្បីបង្កើនសុវត្ថិភាពជូនពលរដ្ឋ

KPS99TVHistorical original · translation unavailable

(ខេត្តព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងតឹងរ៉ឹងនៅទូទាំងខេត្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ។

សកម្មភាពនេះត្រូវបានអនុវត្តឡើងក្រោមការណែនាំ និងបញ្ជាយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងជំនាញបានដាក់គោលដៅត្រួតពិនិត្យ និងផាកពិន័យចំពោះអ្នកបើកបរយានយន្តទាំងឡាយណាដែលល្មើសច្បាប់។

ការរឹតបន្តឹងនេះមិនមែនធ្វើឡើងក្នុងបំណងចង់ផាកពិន័យយកថវិកានោះទេ ប៉ុន្តែគឺជាការក្រើនរំលឹក និងបង្ខំឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

ទន្ទឹមគ្នានេះ នគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!» និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

ប្រភព៖ មន្ទីព័ត៌មានខេត្តព្រះសីហនុ

សម្រួល៖ ចិន្តា ទីទិ

Comments

Loading comments…