Skip to main content
Preah Sihanouk Provincial Television
Log in

អគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៤ ថ្ងៃ (១១–១៤ កុម្ភៈ ២០២៦)

KPS99TVHistorical original · translation unavailable

នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក នាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានអញ្ជើញទៅទស្សនកិច្ចទីតាំងមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ ២ ទីតាំង ស្ថិតនៅក្រុងសិរីសោភ័ណ។ ដោយឡែក វរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ក៏បានធ្វើបទបង្ហាញជូនលោកអគ្គមេបញ្ជាការ និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារផងដែរ។

សូមជម្រាបថា អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងពិនិត្យ និងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួល និងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខនេះ។ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…