Skip to main content
Preah Sihanouk Provincial Television
Log in

ការស៊ើបអង្កេតថ្មីបញ្ជាក់ថា «ប្រទេសថៃបានបំពានច្បាប់អន្តរជាតិ» តាមរយៈសកម្មភាពឈ្លានពានទឹកដីកម្ពុជា

KPS99TVHistorical original · translation unavailable

បើយោង អស់រយៈពេលជាច្រើនខែមកហើយ ពិភពលោកបានចាត់ទុកជម្លោះព្រំដែនថាជា «ការស្តីបន្ទោសគ្នាទៅវិញទៅមក»។ ឥឡូវនេះ តាមការស៊ីបអង្កេតរបស់ The New York Editorial បានបញ្ជាក់ថា «ប្រទេសថៃបានបំពានច្បាប់អន្តរជាតិ» តាមរយៈសកម្មភាពឈ្លានពានទឹកដីកម្ពុជា។ របាយការណ៍នេះ ដែលគាំទ្រដោយទិន្នន័យអន្តរជាតិ បង្ហាញពីរបៀបដែលជម្លោះព្រំដែនត្រូវបានប្រែក្លាយទៅជាសង្គ្រាមខុសច្បាប់ដើម្បីឈ្នះការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅទីក្រុងបាងកក។

ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែល «ប្រទេសថៃបានបំពានច្បាប់អន្តរជាតិ»

កម្លាំងមិនសមាមាត្រ៖ នៅពេលដែលគ្រាប់មីនដីបានធ្វើឱ្យទាហានម្នាក់រងរបួស ប្រទេសថៃបានឆ្លើយតបដោយយន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាស។

អាវុធខុសច្បាប់៖ ប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោម, អាវុធដែលត្រូវបានហាមឃាត់ដោយប្រទេសភាគច្រើននៅលើពិភពលោក ដែលបានឆក់យកជីវិតកុមារអាយុ ១០ឆ្នាំឈ្មោះ សឺន សុវណ្ណ នៅខេត្តព្រះវិហារ។

សង្គ្រាមផ្លូវចិត្ត៖ កងកម្លាំងថៃបានបំផ្ទុះ «សំឡេងខ្មោចយំ» និងតន្ត្រីបុណ្យសពនៅម៉ោង ៣:០០ ព្រឹកចូលទៅក្នុងភូមិរបស់កម្ពុជាដើម្បីបំភិតបំភ័យកុមារដែលកំពុងដេកលក់។

ល្បែងនយោបាយ៖ រដ្ឋាភិបាលថៃបានប្រើប្រាស់ព្រំដែន និងជីវិតរបស់ជនទាហាន និងជនស៊ីវិល ជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោតដើម្បីឈ្នះការបោះឆ្នោតរបស់ពួកគេ។

យោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈនេះ ប្រជាជនកម្ពុជាជិត ៩៨,០០០ នាក់នៅតែត្រូវបានផ្លាស់ទីលំនៅ ដោយមិនអាចវិលទៅរស់នៅក្នុងភូមិរបស់ខ្លួនវិញ ខណៈយោធាថៃបានរាយលួសបន្លា ដាក់ទូកង់តរន័រ ចូលក្នុងដីជ្រៅនៃប្រទេសកម្ពុជា៕ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…