Skip to main content
Preah Sihanouk Provincial Television
Log in

ប្រធានអាស៊ាននឹងបង្កើនសមត្ថភាពក្រុម AOT ដើម្បីគាំទ្របទឈប់បាញ់កម្ពុជា-ថៃឱ្យមានស្ថេរភាព

KPS99TVHistorical original · translation unavailable

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកជំទាវ Flerida Ann Camille P. Mayo បានឱ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ប្រទេសហ្វីលីពីន បប្តេជ្ញាបង្កើនសមត្ថភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីជួយគាំទ្រដល់បទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យមានស្ថេរភាព និងជួយរកដំណោះស្រាយដោយសន្ដិភាពនៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតហ្វីលីនបញ្ជាក់បែបនេះក្នុងឱកាសចុះពិនិត្យផ្ទាល់នៅស្ថានភាពជនភៀសសឹក និងសកម្មភាពរំលោភបំពានរបស់ថៃក្រោយបទឈប់បាញ់នៅភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ជាមួយតំណាងស្ថានទូតបណ្ដាប្រទេសជាច្រើនទៀត ក្រោមការសម្របសម្រួលពីក្រសួងការបរទេសកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។

ឯកអគ្គរដ្ឋទូតរូបនេះ បានរំលឹកថា អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលទើបតែមកទស្សនកិច្ចនៅទីនេះថ្មីៗ ហើយនោះគឺជាផ្នែកមួយនៃដំណើរការពិគ្រោះយោបល់របស់ហ្វីលីពីន និងការប្រមូលធាតុចូលពីភាគីទាំងពីរ ដើម្បីធ្វើឱ្យលក្ខខណ្ឌនៃឯកសារយោងរបស់ AOT កាន់តែមានប្រសិទ្ធភាព។ ជាការពិត លោកជំទាវ លើកឡើងថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ យើងសង្ឃឹមថា នឹងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…