រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំង និងផ្លាស់ប្ដូរស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវបានតែងតាំងជាស្នងការខេត្តបន្ទាយមានជ័យ ពីមុនលោកមានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលត្រូវជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះដែលទៅកាន់មុខតំណែងថ្មីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍។ ដោយ៖ ប៉ៃ សុឃីម




