Skip to main content
Preah Sihanouk Provincial Television
Log in

ស្នងការក្រុងភ្នំពេញបញ្ជាក់ថា ស៊ិន សុភាអតីតមន្រ្តីចរាចរណ៍បានប្រព្រឹត្តល្មើសវិន័យជាច្រើករណី

KPS99TVHistorical original · translation unavailable

ថ្មីៗនេះ អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមួយរូប លោក ស៊ិន សុភា បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួនរៀបរាប់ពីការឈឺចាប់ និងការរងគ្រោះដោយសារអ្វីដែលលោកហៅថា “របាយការណ៍ភូតកុហក” និង “បក្ខពួកនិយម” នៅក្នុងអង្គភាព។ លោក ស៊ិន សុភា ក៏បានសម្តែងនូវការមិនសុខចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចបណ្តេញលោកចេញពីការងារ។

ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមុខបំភ្លឺពាក់ព័ន្ធការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ ដោយស្នងការបញ្ជាក់ដា បុគ្គលរូបនេះ បានសាងកំហុសឆ្គងជាបន្តបន្ទាប់។ ក្នុងនោះ ស៊ិន សុភា ធ្លាប់ប្រើឯកសណ្ឋាន សញ្ញាស័ក្ដិ បង្ហោះជាវីដេអូចម្រៀងនៅលើបណ្ដាញសង្គមហ្វេសប៊ុក Tik Tok និងយកជនស៊ីវិលឱ្យចុះអនុវត្តការងារជំនាញនៅគោលដៅរបស់ខ្លួនគ្រប់គ្រង ហើយរៀបចំឱ្យឈ្មោះ យឹម សុផាណា ផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយទំលាក់កំហុសឱ្យមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្ដាន់ពីរ ព្រមទាំងផ្ដើមគំនិតបង្កើតផេកក្លែងក្លាយឈ្មោះ គង់ ម៉ូលីកា បង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត និងដាក់កំហុសលើមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្តាន់ពីរ ថាមានភាពអសកម្ម ធ្វើឱ្យសាធារណៈមតិរិៈគន់ស្ថាប័ននគរបាលជាតិ។

មិនតែប៉ុណ្ណោះ អតីតមន្រ្តីចរាចរណ៍ ស៊ិន សុភា ធ្លាប់ប្រើប្រាស់វិធានការស្របច្បាប់គំរាមទារប្រាក់ ដោយយកតួនាទីសិទ្ធអំណាចគាបសង្កត់ដើម្បីផលប្រយោជន៍ ក្នុងករណីឃាត់រថយន្ត១គ្រឿងល្មើសភ្លើងសញ្ញាចរាចរណ៍មិនមានបណ្ណបើកបរនៅចំណុចស្តុបអូរបែកក្អម ដោយ មិនរាយការណ៍ព័ត៌មានជូននាយការិយាល័យឡើយ។ ចំណែក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ រូបគេ (ស៊ិន សុភា) មានការថ្នាំងថ្នាក់ចិត្តជាមួយថ្នាក់ដឹកនាំការិយាល័យដោយសារពុំបានដាក់ឈ្មោះគេចុះគោលដៅ ទើបធ្វើឱ្យបែកធ្លាយឯកសារផ្ទៃក្នុងអង្គភាពទៅសារព័ត៌មានយកបង្ហោះខ្លឹមសារវាយប្រហារមកលើការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។កន្លងមក បុគ្គលរូបនេះ ត្រូវបានស្នងការដ្ឋាន ធ្លាប់ផ្តល់ឱកាសឱ្យកែប្រែកំហុសឆ្គងជាច្រើនដងហើយ តែគេមិនព្រមកែខ្លួនហើយនៅតែបន្តសាងកំហុសឆ្គងបន្តដដែល៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…