Skip to main content
Preah Sihanouk Provincial Television
Log in

ការអះអាងរបស់ Veera Somkwamkid ពាក់ព័ន្ធ BHQកម្ពុជាចូលប្រទេសថៃ គឺជាព័ត៌មានក្លែងក្លាយ

KPS99TVHistorical original · translation unavailable

ព័ត៌មានដែលបានផ្សព្វផ្សាយដោយលោក វិរៈ ស៊ុមខ្វាមឃីត មេដឹកនាំក្រុមជាតិនិយមជ្រុលថៃ ដែលអះអាងថា កងទ័ពអង្គរក្ស (BHQ) របស់សម្តេចតេជោ ហ៊ុន សែន បានលួចចូលប្រទេសថៃ និងចូលទៅកាន់ទីក្រុងបាងកក ដើម្បីបំពេញសកម្មភាពស៊ើបការណ៍ បង្កវិនាសកម្ម និងការលួចធ្វើឃាតថ្នាក់ដឹកនាំ នោះ ត្រូវបានបញ្ជាក់ថា ជាព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានជាក់ស្តែង។

តាមការពិត ការផ្សព្វផ្សាយខាងលើ ដែលមួយចំនួនត្រូវបានយកទៅបន្តផ្សាយដោយសារព័ត៌មានថៃ ដោយយោងតាមប្រភពពីក្រុមជាតិនិយមជ្រុល គឺជាព័ត៌មានបំភាន់សាធារណៈ មិនមានភស្តុតាងគាំទ្រ និងអាចបង្កការយល់ច្រឡំធ្ងន់ធ្ងរ ព្រមទាំងប៉ះពាល់ដល់បរិយាកាសទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ។

ជាក់ស្តែង កម្ពុជាបន្តគាំទ្រការដោះស្រាយបញ្ហាតាមរយៈការសន្ទនាដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមក និងយន្តការផ្លូវការ ជំនួសឱ្យការបង្កការភ័យខ្លាច ឬការផ្សព្វផ្សាយព័ត៌មានមិនបានផ្ទៀងផ្ទាត់។ ភាគីពាក់ព័ន្ធទាំងអស់ គួរតែអនុវត្តន៍តាមវិជ្ជាជីវៈសារព័ត៌មាន ដោយធ្វើការផ្ទៀងផ្ទាត់ប្រភព និងព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយទៅសាធារណៈ។

ជាមួយគ្នានេះ កងកម្លាំងកម្ពុជា តែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងអន្តរជាតិ និងឯកសារពាក់ព័ន្ធ ដោយរួមមានសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឲ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព។ ដោយ៖ KPS99TV

Comments

Loading comments…