ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ឧកញ៉ា ឬទ្ធី រស្មី អគ្គនាយកស្ថានីយទូរទស្សន៍ KPS99 និងបុគ្គលិកទាំងអស់ សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកបន្តដឹកនាំជាតិមាតុភូមិកម្ពុជា បានកាន់តែថ្កុំថ្កើងរុងរឿង ជារៀងដរាបតទៅ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងសូមកោតសរសើរក្រៃលែងចំពោះគំរូវីរភាពដ៏ថ្លៃថ្លា និងការលះបង់ដ៏ធំធេងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានដឹកនាំស្ថាប័នរដ្ឋសភា សម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ និងមានការអភិវឌ្ឍ ការពង្រឹង នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ជាមួយគ្នានេះដែរ ចំពោះមុខសភាពការណ៍ប្រទេសជាតិឆ្នាំ២០២៥កន្លងទៅ សម្តេចមហារដ្ឋសភាធិការធិបតី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី រួមនឹងសមាជិក សមាជិការដ្ឋសភាផ្សេងទៀតបានបំពេញការងារការទូតយ៉ាងមមាញឹក ក្នុងការរួមចំណែកដោះស្រាយបញ្ហាព្រំដែនតាមគោលការច្បាប់អន្តរជាតិ និងបានពួតដៃជាកម្លាំងមហាសាមគ្គីជាតិជាធ្លុងមួយយ៉ាងរឹងមាំ គាំទ្ររាជរដ្ឋាភិបាល ដើម្បីការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន ជាពិសេស ក្នុងការស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិចំពោះឆន្ទៈសន្តិភាពឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ។
ក្នុងឱកាសដ៏សិរីសួស្តីនេះ យើងខ្ញុំនិងសហការី នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចមហារដ្ឋសភាធិការ ធិបតី និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

