Skip to main content
Preah Sihanouk Provincial Television
Log in

ក្មេងទំនើងខ្លះបានដេកក្នុងពន្ធនាគារក្នុងចំណោម១២៨នាក់បញ្ជូនទៅតុលាការនាពេល១០ថ្ងៃរាប់ទាំងថ្ងៃចូលឆ្នាំ!

KPS99TVHistorical original · translation unavailable

គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិ គ្រប់មូលដ្ឋាន បានបន្តប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន២៩ករណី។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដោយប្រតិបត្តិការនេះ នគរបាលបានឃាត់ខ្លួនជនសង្ស័យ១២៨នាក់បញ្ជូនទៅតុលាការ ក្នុងនោះមួយចំនួនធំត្រូវដេកក្នុងបន្ទប់ចម្រឹងដែកតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនាថ្ងៃបុណ្យចូលឆ្នាំ។

អ្នកនាំពាក្យរង បានឱ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាននោះ មាននៅក្នុងមូលដ្ឋានមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តស្វាយរៀង។ ក្នុងចំណោមករណីសរុប១០ថ្ងៃខាងលើ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ សមត្ថកិច្ចបង្ក្រាបបាន ១៦ករណី និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង ៨៤នាក់ ខណៈ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី កាលឆ្នាំ២០២៥ មានតែជាង ១០នាក់ប៉ុណ្ណោះ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…