Skip to main content
Preah Sihanouk Provincial Television
Log in

ករណីក្មេងប្រុស-ស្រី លង់ទឹកសមុទ្រចំនួន ៤ នាក់ បណ្តាលឲ្យស្លាប់ ១ នាក់ និង ៣ នាក់ឈ្លក់ទឹក តែជួយសង្គ្រោះបាន

KPS99TVHistorical original · translation unavailable

បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងជួយដឹកនាំ ការិយាល័យនគរបាលទេសចរណ៍ និងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា ករណីក្មេងប្រុស-ស្រីលង់ទឹកសមុទ្រចំនួន ៤ នាក់ (ស្លាប់ ១ នាក់ និងឈ្លក់ទឹក ៣ នាក់ តែមិនបណ្តាលឲ្យបាត់បង់ជីវិត) បានកើតឡើងនៅវេលាម៉ោង ១២ និង ១៥ នាទី ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅក្រុមទី ៩ ភូមិ ១ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ។

ក្មេងប្រុស-ស្រី ដែលលង់ទឹកនៅឆ្នេរសមុទ្រកោះពស់ខាងលើ រួមមាន៖
១-ឈ្មោះ ផល សីហា ភេទប្រុស អាយុ ៧ ឆ្នាំ មានស្រុកកំណើត ភូមិរលូន ឃុំបឹងត្រាំងខាងជើង ស្រុកសំរោង ខេត្តតាកែវ (ស្លាប់)។
២-ឈ្មោះ ជួន សុវណ្ណមករា ភេទប្រុស អាយុ ៥ ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៣-ឈ្មោះ ជួន សុវណ្ណបញ្ញា ភេទស្រី អាយុ ៧ ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៤-ឈ្មោះ ជួន សុវណ្ណនីតា ភេទស្រី អាយុ ១០ ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ។

បើតាមការបញ្ជាក់របស់ឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុស-ស្រីទាំង ៤ នាក់ខាងលើ បានរត់លេង និងចុះលេងទឹកសមុទ្រប្រហែល ៧ នាទី ក៏លង់ទឹកតែម្តង។ចំណែកក្មេងប្រុសដែលស្លាប់បាត់បង់ជីវិត ចំនួន ១ នាក់ តាមការបញ្ជាក់របស់ឪពុកម្តាយ បានឲ្យដឹងថា ក្មេងប្រុសនោះបានលិចទឹកសមុទ្រប្រហែល ២០ នាទី ទើបរកឃើញ។ ក្រោយកើតហេតុ ក្មេងរងគ្រោះប្រុស-ស្រីទាំង ៤ នាក់ខាងលើ ត្រូវបានក្រុមគ្រួសារ និងឪពុកម្តាយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…