Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាទស្សនាឃ្លាំងស្វាយចន្ទី ២ ទីតាំង នៅវៀតណាម

KPS99TVHistorical original · translation unavailable

ដើម្បីស្វែងយល់ពីឧស្សាហកម្មស្វាយចន្ទីនៅប្រទេសវៀតណាម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជាចុះទៅទស្សនាឃ្លាំងប្រមូលស្វាយចន្ទីសំខាន់ៗចំនួន ២ ទីតាំង គឺឃ្លាំង TNHH TM និងក្រុមហ៊ុន Hoang Son 1 ដែលជាកន្លែងប្រមូល ស្តុក និងសម្ងួតគ្រាប់ស្វាយចន្ទីធំមួយ ស្ថិតនៅជិតទីក្រុងប៊ិញភឿក (Binh Phuoc) ប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

ការទស្សនានេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចសិក្សារបស់កម្ពុជា ស្តីពី «បេសកកម្មស្វែងយល់ពីឧស្សាហកម្មស្វាយចន្ទី» នៅវៀតណាម ដោយមានការគាំទ្រពីគម្រោង EU-German CAPSAFE និងការចូលរួមពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…