Skip to main content
Preah Sihanouk Provincial Television
Log in

ខេត្តព្រះសីហនុជាគោលដៅកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល និងអប់រំ

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖  នាព្រឹកថ្ងៃទី២៨មេសាឆ្នាំ២០២៦ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ស្វាគមន៍អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ដោយបានលើកឡើងអំពីសក្តានុពលភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលមានសក្តានុពលខ្ពស់ នៃប្រទេសកម្ពុជា ប្រកបដោយធនធានធម្មជាតិដ៏សម្បុរបែបសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម មានដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ម្យ៉ាងទៀតខេត្តព្រះសីហនុ គឺជាខេត្តស្នូល នៃខេត្តជាប់ឆ្នេរសមុទ្រមានដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដែលរាជរដ្ឋាភិបាល បានប្រសិទ្ធនាមជាតារារះ "នាទិសនារតី" ខេត្តព្រះសីហនុមានវិស័យដឹកជញ្ជូន ដូចជា ផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស និងមានកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ផ្លូវល្បឿនលឿន ។

ទន្ទឹមនោះខេត្តព្រះសីហនុ មានភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសចិនមានដូចជា Shenzhen  Wuxi  Xiamen Kunming សង្ឃឹមថា តាមរយៈឯកឧត្តម និងមានជើងហោះហើរត្រង់បន្ថែមទៀត។ ស្របនឹងគោលនយោបាយការលើកលែងវីសារ និងមានអ្នក ទេសចរចិនមកកាន់កម្ពុជាច្រើន។ រាជរដ្ឋាភិបាលបានរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានតំបន់ឧស្សាហកម្ម ភស្តុភារកម្ម ទេសចរណ៍ និងកសិកម្មភ្ជាប់កម្ពុជាទៅតំបន់អាស៊ាន ទីក្រុងសមាហរ័ណកម្ម តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម កោះ រុញជាតំបន់ទេស ចរណ៍ប្រណីត កសិកម្ម ខាងវារីវប្បកម្ម និងកសិឧស្សាហកម្ម។

ឯកឧត្ដម អភិបាលខេត្តព្រះសីហនុបានជំរាបជូនបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគ ដើម្បីផលប្រយោជន៍ពីអ្នកវិនិយោគ មានដូចជាការលើកលែងផ្នែកព័ន្ធ និងលើកទឹកចិត្តផ្នែករដ្ឋបាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ សម្រាប់ខេត្តព្រះសីហនុ។ រដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ជាមិត្តភក្តិដែលគួរឪ្យទុកចិត្តបំផុត មិត្តល្អជួយគ្នាក្នុងគ្រាក្រ  មិត្តភាពដែកថែប ដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍រួម វាសនារួមតែមួយ និងកិច្ចសហប្រតិបត្តិការផ្សេងៗធ្វើឪ្យទំនាក់ទំនងកាន់តែល្អប្រសើរទាំងវិស័យនយោបាយ និងការពារជាតិ។

ជាការឆ្លើយតប ឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន បានឪ្យដឹងថា មជ្ឈមណ្ឌលអាស៊ាន ចិន បំរើផលប្រយោជន៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរប្រជាជន និងប្រជាជន ពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល និងអប់រំ និងការជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។ មជ្ឈមណ្ឌលអាស៊ាន ចិន បានដើរតួនាទីសំខាន់ផ្សាភ្ជាប់រវាងផ្នែកវិនិយោគរវាងប្រទេសចិន និងប្រទេសអាស៊ានដើម្បីស្វែងយល់ការវិនិយោគ ជាមួយប្រទេសអាស៊ាន ទន្ទឹមនោះយើងក៏មានវេទិការផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូច្នេះយើងត្រូវការចំណេះដឹង ជំនាញ ម៉្យាងទៀតចំពោះវិស័យទេសចរណ៍ជាផ្នែកមួយសំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់។

ឯកឧត្ដម ក៏បានបញ្ជាក់ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែង មានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរទទួលបានលទ្ធផលល្អ ផ្តល់នូវការជំរុញកិច្ចសហប្រតិបត្តិការចិន កម្ពុជា ហើយខេត្តព្រះសីហនុ ជាគោលដៅកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា ដែលមានវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនលើវិស័យវិនិយោគដែលមានទំនាក់ទៅនឹងវិស័យដឹកជញ្ជូនរវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែប្រទេសចិន ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…