Skip to main content
Preah Sihanouk Provincial Television
Log in

ពីខេត្តស្វាយរៀង! រស់ ដា ម្ចាស់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ

KPS99TVHistorical original · translation unavailable

ពិតជាគួរឱ្យកោតសរសើរណាស់ដល់យុវសិស្ស រស់ ដា សិស្សមកពីវិទ្យាល័យ ហ៊ុន សែន ពងទឹក ស្រុករំដួល បានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ គឺទទួលបាន “ចំណាត់ថ្នាក់លេខ១” ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរប្រចាំឆ្នាំ២០២៦។

បើតាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ រស់ ដា គឺជាម្ចាស់ជ័យលាភីមេដាយ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាព និងចំណេះដឹងផ្នែកអក្សរសាស្ត្រជាតិ។ តាមរយៈសមិទ្ធផលនេះ កញ្ញា រស់ ដា នឹងទទួលបាន មេដាយ និងប័ណ្ណសរសើរ ព្រមទាំងពានរង្វាន់កិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ៣ ៥០០ ០០០ រៀល ពីរាជរដ្ឋាភិបាល។

សម្រាប់ជោគជ័យរបស់ រស់ ដា មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ ហ៊ុន សែន ពងទឹក និងជាគំរូដ៏ល្អសម្រាប់យុវជនក្នុងខេត្តស្វាយរៀងទាំងមូល ក្នុងការតស៊ូជម្នះរាល់ឧបសគ្គដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជា៕

អត្ថបទ ៖ ឡាយ កុល

Comments

Loading comments…