នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកឥណ្ឌាចំនួន ១២០ នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងយោធា និងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។
សមយុទ្ធនេះ នឹងប្រព្រឹត្តទៅរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ”។ សកម្មភាពសមយុទ្ធរួមមានទាំងលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរួមរបស់កងកម្លាំងទាំងពីរ។
គួរបញ្ជាក់ថា នេះជាសមយុទ្ធលើកទី២ រវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅសាធារណរដ្ឋឥណ្ឌា ក្នុងឆ្នាំ២០២៤៕
ដោយ៖ ប៉ៃ សុឃីម










