Skip to main content
Preah Sihanouk Provincial Television
Log in

អបអរសាទរព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» និងអត្ថន័យមួយចំនួននៃព្រះរាជពិធីនេះ

KPS99TVHistorical original · translation unavailable

ពិធីបុណ្យ ច្រត់ព្រះនង្គល់ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រទេស កម្ពុជា ដែលត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ ដើម្បីបើករដូវកាលកសិកម្ម និងព្យាករណ៍អំពីផលដំណាំក្នុងឆ្នាំនោះ។

ពិធីនេះមានគោលបំណងសំខាន់ៗ៖ បង្ហាញពីការចាប់ផ្តើមរដូវធ្វើស្រែចម្ការព្យាករណ៍អាកាសធាតុ និងផលដំណាំសុំសេចក្តីសុខសប្បាយ និងសំណាងល្អសម្រាប់ប្រជាពលរដ្ឋ។

ពិធីបុណ្យនេះតែងតែធ្វើឡើងនៅខែឧសភា ជារៀងរាល់ឆ្នាំ នៅទីលានពិសេសមួយក្នុងរាជធានី ភ្នំពេញ ឬខេត្តនានា ដែលត្រូវបានជ្រើសរើស។

របៀបនៃការប្រព្តឹត្តិ ព្រះមហាក្សត្រ ឬតំណាងព្រះអង្គ នឹងធ្វើពិធី “ច្រត់” ដីជាលើកដំបូងគេប្រើគោពិសេស (គោព្រះរាជទ្រព្យ) ដើម្បីអូសនង្គល់

បន្ទាប់មក គេនាំគោទៅជ្រើសរើសអាហារ ៧ ប្រភេទ ដូចជា ស្រូវ ពោត សណ្ដែក ទឹក ស្មៅ និងស្រាជាដើម។

ការជ្រើសរើសអាហាររបស់គោ នឹងត្រូវបានប្រើដើម្បីទស្សន៍ទាយ៖

បើគោស៊ីស្រូវ ឬពោតច្រើន → ឆ្នាំនោះនឹងមានផលដំណាំល្អ

បើគោផឹកទឹកច្រើន → អាចមានភ្លៀងច្រើន ឬទឹកជំនន់

បើគោស៊ីស្មៅ → កសិកម្មធម្មតា។

ចំពោះសារៈសំខាន់ពិធីនេះគឺបង្ហាញពីការភ្ជាប់រវាងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ និងកសិកម្ម ហើយក៏ជាការរក្សាប្រពៃណីវប្បធម៌បុរាណឱ្យនៅរស់រានមានជីវិតដល់សព្វថ្ងៃនេះផងដែរ៕

អត្ថបទ ៖ ឡាយ កុល

Comments

Loading comments…