Skip to main content
Preah Sihanouk Provincial Television
Log in

លោក លី សាម៉េត ហៅគ្រូមា ទទួលមរណភាពនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦

KPS99TVHistorical original · translation unavailable

បើយោងតាមការបញ្ជាក់របស់លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយសារជំងឺគាំងបេះដូង ខណៈកំពុងស្ថិតនៅក្នុងពន្ធនាគារ និងក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះទាន់ពេលវេលាបាន។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានបន្តថា គិតត្រឹមវេលាម៉ោងជាង ១២ថ្ងៃត្រង់នេះ សពរបស់លោក លី សាម៉េត ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ មុននឹងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

លោក លី សាម៉េត ហៅគ្រូមា មានអាយុ ៧១ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីចុងឆ្នាំ២០២៤ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់»។ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…