រាប់ថយក្រោយទាំងអស់គ្នា! នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នឹងប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G, H, I, J, K និង L) រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥ និងទី១៦ ខែមិថុនា ឆ្នាំ២០២៦។
សូមអញ្ជើញសិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជនទូទៅ ចូលរួមទស្សនា ស្វែងយល់ពីឱកាសសិក្សាជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងឱកាសការងារ និងការបង្កើនប្រាក់ចំណូលនាពេលអនាគត ៕ ដោយ៖ ប៉ៃ សុឃីម





