Skip to main content
Preah Sihanouk Provincial Television
Log in

កម្មវិធី GRKSR Fun Run 2026 នៅសៀមរាប បញ្ចប់ដោយជោគជ័យ ទាក់ទាញអ្នកចូលរួមជាង ៣,០០០នាក់

KPS99TVHistorical original · translation unavailable

កម្មវិធីរត់កម្សាន្ត GRKSR Fun Run Powered by KingKong ក្រោមប្រធានបទ «រត់ដើម្បីសុខភាព និងមិត្តភាពរវាងកងកម្លាំង និងប្រជាពលរដ្ឋ» ដែលរៀបចំដោយកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយបរិយាកាសសប្បាយរីករាយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង ៣,០០០នាក់។ កម្មវិធីរត់កម្សាន្តមានចម្ងាយ ៣គីឡូម៉ែត្រ និង ៥.៥គីឡូម៉ែត្រ ដែលបានទាក់ទាញទាំងប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឱ្យចូលរួមយ៉ាងច្រើនកុះករ។

ក្រៅពីការលើកកម្ពស់សុខភាពតាមរយៈការហាត់ប្រាណ កម្មវិធីនេះក៏បានរួមចំណែកពង្រឹងទំនាក់ទំនងល្អ បង្កើតមិត្តភាព និងភាពស្និទ្ធស្នាលរវាងកងកម្លាំង និងប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ កងរាជអាវុធហត្ថខេត្តសៀមរាប បានថ្លែងអំណរគុណដល់ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួម និងឧបត្ថម្ភគាំទ្រដល់ការរៀបចំកម្មវិធីនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…