Skip to main content
Preah Sihanouk Provincial Television
Log in

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សន់ ជំរុញកិច្ចសហប្រតិបត្តិការ និងទាក់ទាញវិនិយោគចិន លើវិស័យកសិកម្ម និងឧស្សាហកម្មកម្ពុជា

KPS99TVHistorical original · translation unavailable

ក្នុងឱកាសបំពេញទស្សនកិច្ចនៅ ចិន ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សន់ បានអញ្ជើញទស្សនកិច្ចនៅ Guangdong Neofarmer Polytron Technologies Inc.នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦  ដើម្បីសិក្សាអំពីបច្ចេកវិទ្យាផលិតកម្មទំនើប និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការវិនិយោគ។

ក្រុមហ៊ុននេះមានសមត្ថភាពផលិតផលម្ហូបអាហារជាង ៦,០០០ មុខ និងផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអន្តរជាតិធំៗដូចជា Nestlé និង China Southern Airlines ព្រមទាំងប្រមូលទិញកសិផល និងផលិតផលសត្វពីកសិករ ដើម្បីយកទៅកែច្នៃ។

ក្នុងជំនួបជាមួយវិនិយោគិនចិន ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញពីសក្តានុពល និងគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់ កម្ពុជា លើវិស័យកសិកម្ម សុខាភិបាល បច្ចេកវិទ្យា ទេសចរណ៍ និងឧស្សាហកម្មហាឡាល។ ជាលទ្ធផល វិនិយោគិនចិនបានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគ និងមានបំណងបញ្ជាទិញកសិផលពីកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននាពេលអនាគត៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…