Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តព្រះសីហនុ នឹងចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគ ដើម្បីទាក់ទាញវិនិយោគិនបរទេស

Historical original · translation unavailable

(ព្រះសីហនុ)៖ លោក ឡុង ឌីម៉ង់ បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូល ដើម្បីរៀបចំចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគ (Investmet Guide) សម្រាប់ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។ 

នាឱកាសនោះ មានការចូលរួមពីមន្ទីរពាក់ព័ន្ធខេត្ត ក្នុងការផ្តល់ទិន្នន័យលើផ្នែករបស់ខ្លួនជាធាតុផ្សំដើម្បីឱ្យសៀវភៅមគ្គុទ្ទេសក៍វិនិយោគ មានអត្ថន័យគ្រប់ជ្រុងជ្រោយដែលមានជាង៧០អត្ថបទសំខាន់ៗដែលនិយាយអំពីវិស័យអភិវឌ្ឍន៍ក្នុងតំបន់។ 

លោក ឡុង ឌីម៉ង់ បានលើកឡើងថាសៀវភៅមគ្គុទ្ទេសក៍វិនិយោគខេត្តព្រះសីហនុ ត្រូវចងក្រងឱ្យបានរួចរាល់មុនខែសីហា ពេលដែលអ្នកវិនិយោគចិនជាង៦០នាក់មកពីខេត្តជាំងស៊ូ មកទស្សនៈកិច្ចនៅខេត្តព្រះសីហនុ។ 

គូសបញ្ជាក់ដែរថា ការចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគនេះគឺសម្រាប់ទាក់ទាញអ្នកវិនិយោគទូទៅ និងជាផែនទីយុទ្ធសាស្រ្តអភិវឌ្ឍន៍គំរូពហុបំណងសម្រាប់ខេត្តព្រះសីហនុ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…