Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានកម្ពុជាបានពលី៥នាក់ និងរបួស២១នាក់ ពលរដ្ឋស្លូតត្រង់ស្លា.ប់.៨នាក់ និងរបួស៥០នាក់

Historical original · translation unavailable

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុ.ទ្ធ.គ្នាពីរថ្ងៃកន្លងមកនេះ នៅពេលថៃបា.ញ់.ប្រ.ហា.រឈ្លា.ន.ពានដែនអធិបតេយ្យកម្ពុជា គឺបានបណ្ដាលឲ្យទាហានកម្ពុជា ចំនួន៥នាក់បានពលីជីវិត និងរងរបួសចំនួន២១នាក់។

បន្ថែមពីនោះ ថៃដែលបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិ បានបាញ់ប្រហារអាវុធធុនធ្ងន់ចូលមូលដ្ឋានជនស៊ីវិលស្លូតត្រង់របស់កម្ពុជា ហើយបណ្ដាលឲ្យជនស៊ីវិលកម្ពុជាចំនួន៨នាក់បានស្លាប់ និងរងរបួសចំនួន៥០នាក់ នៅក្នុងខេត្តឧត្តរមានជ័យ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…