Skip to main content
Preah Sihanouk Provincial Television
Log in

សម្ដេចធិបតី និយាយពីការតែងតាំងកូនស្រីច្បងលោក«កឹម សុខា» «កឹម មនោវិទ្យា» ជាប្រេសិតពិសេស មានក្រុមមួយចំនួនរិះគន់ជេរប្រមាថថា លក់ក្បាល លក់ឧត្តមគតិ!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការលើកឡើងពាក់ព័ន្ធការតែងតាំងលោកស្រី «កឹម មនោវិទ្យា»ធ្វើជាប្រេសិតពិសេសរបស់សម្ដេច មានឋានៈស្មើរដ្ឋមន្រ្តី ខណៈការតែងតាំងនេះមានក្រុមមួយចំនួន ធ្វើការរិះគន់ជេរប្រមាថថា លក់ក្បាល និងលក់ឧត្តមគតិ។

ក្នុងឱកាសអញ្ជើញជាធិបតីភាព សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ សម្ដេចធិបតី បានថ្លែងថា ថ្មីៗសម្ដេចបានធ្វើការទទួលលោកស្រី «កឹម មនោវិទ្យា» ដោយតែងតាំងធ្វើជាប្រេសិតពិសេស ដើម្បីធ្វើការងារខាងក្រៅ ព្រោះកឹម មនោវិទ្យា មានទំនាក់ទំនងច្រើន។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមមួយចំនួន ដែលតែងតែរិះគន់ជេរប្រមាថរាជរដ្ឋាភិបាល ពីការតែងតាំង កឹម មនោវិទ្យា កម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសជិតខាងរឿងព្រំដែន តើសម្ដេចត្រូវប្រកាន់ឬ?

សម្ដេចសង្កត់ធ្ងន់ថា ឱ្យតែលោកស្រី កឹម មនោវិទ្យា មកធ្វើការស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិពិតប្រាកដ គឺរាជរដ្ឋាភិបាលស្វាគមន៍ទាំងអស់។

សម្ដេចនាយករដ្ឋមន្រ្តី បន្ថែមថា «ក្រុមមួយចំនួនតែងតែស្រែកថា រដ្ឋាភិបាលមិនព្រមបើកទ្វារ ដើម្បីបង្រួបបង្រួមជាតិ តែខ្លួនពួកគាត់ជេររាល់ថ្ងៃ ឱ្យតែអ្នកណាមកធ្វើការជាមួយរាជរដ្ឋាភិបាល គឺសុទ្ធតែលក់ក្បាល លក់ឧត្តមគតិ។ ជាងនេះទៅទៀត សម្ដេចនាយករដ្ឋមន្រ្តី ក៏បានបន្តចោទសួរទៅក្រុមមួយចំនួននោះថា ចង្អៀតបែបនេះតើអ្វីទៅហៅថា និយមន័យនៃការបង្រួបបង្រួមជាតិ ឬមួយក៏គុណធម៌នយោបាយ និងការគោរពគ្នាទៅមក?

ដោយ៖ ធី លីថូ

Comments

Loading comments…