ព្យុះទី២១ ឈ្មោះ អាតសានី និងព្យុះទី១៨ ឈ្មោះ សូដេល បានវិវត្តខ្លួនទៅជាព្យុះសង្ឃរា ខណៈព្យុះទី១៩ ឈ្មោះ ណារ៉ា និងព្យុះទី២០ ឈ្មោះ ហ្គាណារី កំពុងមានឥទ្ធិពលលើស្ថានភាពអាកាសធាតុនៅកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងនេះទេ។
ស្ថានភាពខាងលើនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាចាប់ពី ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។
តំបន់វាលទំនាប៖សីតុណ្ហភាពអប្បបរមា និងអតិបរមា ស្ថិតក្នុងចន្លោះ ២៥°C ដល់ ៣៦°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពស្ថិតក្នុងចន្លោះ ២៤°C ដល់ ៣៥°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពស្ថិតក្នុងចន្លោះ ២៥°C ដល់ ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។ រលកសមុទ្រអាចមានកម្ពស់ចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។
សូមប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នចំពោះ ភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ជាពិសេសនៅពេលធ្វើដំណើរ ឬចេញទៅប្រកបរបរនៅតាមតំបន់មាត់សមុទ្រ៕
ដោយ៖ប៉ៃ សុឃីម
កម្ពុជា បន្តរងឥទ្ធិពលព្យុះ៖ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមានទូទាំងប្រទេស
KPS99TVHistorical original · translation unavailable
