Skip to main content
Preah Sihanouk Provincial Television
Log in

ករណីកន្លែងម៉ាស្សាមួយនៅខណ្ឌដូនពេញ លួចយកលុយភ្ញៀវបរទេស២២៥០០ដុល្លារ បន្លំដាក់លុយដុល្លារសែនឱ្យភ្ញៀវវិញនោះ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្មីៗនេះបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ មានករណីលួចយកលុយចំនួន២២៥០០ដុល្លារ ពីភ្ញៀវជាជនជាតិបរទេស ដោយដាក់ជំនួសលុយដុល្លារសែនឱ្យភ្ញៀវវិញ នៅក្នុងហាងម៉ាស្សាមួយកន្លែង នៅចំណុចផ្ទះលេខ៤០៣ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២១:៤០នាទី។ លុះដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៤:៣០នាទីទាបភ្លឺ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង។

បន្ទាប់ពីទទួលព័ត៌មាននេះរួច សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ក៌បានឃើញទីតាំងហាងម៉ាស្សាខាងលើបិទទ្វា និងបានទំនាក់ទំនងម្ចាស់ផ្ទះដើម្បីសួរនាំ ដោយម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ច អំពីអ្នកជួលនិងបុគ្គលិកម៉ាស្សា។

សមត្ថកិច្ចក៏កំណត់បានមុខសញ្ញាជាជនសង្ស័យរួចហើយ ។ ចំពោះមុខសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកយកមកអនុវត្តច្បាប់ ដោយម៉ឺងម៉ាត់ គ្មានការលើកលែងឡើយ៕

ដោយ៖ ធី លីថូ

Comments

Loading comments…