(ភ្នំពេញ)៖ យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគររាជធានីភ្នំពេញ នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦បានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ករណីក្មេងក្រុមស្ទាវកាក់រថយន្ត ហើយប្រើអំពើហិ ..;ង្សាលើបុរសម្នាក់ នៅចំណុចមុខហាងមួយកន្លែង ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ វេលាម៉ោង២២:១០នាទី ថ្ងៃទី២៩ ខែសីហា ២០២៦ រួមមក។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនបង្កដែលប្រើអំពើហិ ..;ង្សាលើអ្នកបើកបរថយន្តខាងលើ ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ធី លីថូ








