Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងការពារជាតិកម្ពុជា សម្របសម្រួលក្រុមសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង

KPS99TVHistorical original · translation unavailable

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ជ្រាបថា៖

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ក្រោយបទឈប់បាញ់ចូលជាធរមាន ដើម្បីធានាតម្លាភាព និងពង្រឹងទំនុកចិត្តទៅវិញទៅមក។

ការប្តេជ្ញាចិត្តរបស់កម្ពុជា៖ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC កម្ពុជា-ថៃ កន្លងមក។

កម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងដល់តួនាទី និងអាណត្តិរបស់ក្រុមការងារ AOT ក្នុងការចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំង ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តបទឈប់បាញ់ តម្លាភាព និងគណនេយ្យភាព។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន៕ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…