ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពីលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ ក្នុងខេត្តព្រះសីហនុ មានបេក្ខជនប្រឡងជាប់និទ្ទេស A សរុបចំនួន ២៦ នាក់ (ស្រី ១៣ នាក់)។
ក្នុងចំណោមសិស្សនិទ្ទេស A ទាំង ២៦ នាក់នោះ រួមមាន៖ ថ្នាក់វិទ្យាសាស្ត្រ ចំនួន ២៣ នាក់ (ស្រី ១១ នាក់) ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ចំនួន ៣ នាក់ (ស្រី ២ នាក់)។
ដោយឡែក ចំពោះចំនួនសិស្សឆ្នើមទទួលបាន និទ្ទេស A តាមបណ្តាវិទ្យាល័យនីមួយៗ ក្នុងខេត្តព្រះសីហនុ រួមមាន៖ វិទ្យាល័យ ហ៊ុន សែន មិត្តភាពចំនួន ៥ នាក់ វិទ្យាល័យ សុវណ្ណភូមិ ៥ នាក់ វិទ្យាល័យជីវិត ៥ នាក់ វិទ្យាល័យអន្តរទ្វីប ៤ នាក់ វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ២ នាក់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ២ នាក់ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះសីហនុ ១ នាក់ វិទ្យាល័យ អាត់តាម៉ៃយ៉ូស ១ នាក់និង វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ១ នាក់។
ក្នុងនោះចំពោះលទ្ធផល និទ្ទេស B៖ សរុប ១៤៨ នាក់ (ស្រី ៨២ នាក់)និទ្ទេស C សរុប ៤១៤ នាក់ (ស្រី ២៥២ នាក់)និទ្ទេស D សរុប ៧៤១ នាក់ (ស្រី ៤១៦ នាក់)និង និទ្ទេស E៖ សរុប ៧៣៦ នាក់ (ស្រី ៣៧៩ នាក់)៕
ដោយ៖ ប៉ៃ សុឃីម



