Skip to main content
Preah Sihanouk Provincial Television
Log in

ផ្អាកការងារអធិការរងក្រុងប៉ោយប៉ែតម្នាក់ ជាបណ្ដោះអាសន្ន ករណីយករថយន្តជាប់ពាក់ព័ន្ធ Online Scams ទៅប្រើប្រាស់!

KPS99TVHistorical original · translation unavailable

(បន្ទាយមានជ័យ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ន លើលោកវរសេនីយ៍ទោ រ៉ែន សុភក្តិ អធិការរងក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងតម្រូវឱ្យបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គល។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹង នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ថា ការសម្រេចផ្អាកការងារនេះ ពាក់ព័ន្ធនឹងករណីយករថយន្តដែលជាប់ពាក់ព័ន្ធនឹង Online Scams ទៅប្រើប្រាស់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា ការផ្អាកការងារនេះ គឺធ្វើឡើងជាបណ្ដោះអាសន្ន ខណៈស្ថាប័នពាក់ព័ន្ធកំពុងបន្តពិនិត្យ និងចាត់ចែងតាមនីតិវិធីច្បាប់៕ដោយ៖ ធី លីថូ

Comments

Loading comments…