កម្ពុជាបានបណ្ដេញជនជាតិចិនសរុបចំនួន ១២២នាក់ (ស្រី ៣នាក់) ចេញពីប្រទេសតាមរយៈជើងហោះហើរពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនបរទេសទាំងនោះត្រូវបានរកឃើញថាបានលួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ព្រមទាំងមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការអនុវត្តនីតិវិធីផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ វិធានការម៉ឺងម៉ាត់នេះ ឆ្លុះបញ្ចាំងពីជំហរដាច់ខាតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមិនអនុញ្ញាតឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើសឡើយ ដោយត្រូវតែបន្តបោសសម្អាត និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ៕ដោយ៖ ប៉ៃ សុឃីម
បោសសម្អាតបទល្មើសអនឡាញ! ជនជាតិចិន ១២២នាក់ ត្រូវបញ្ជូនចេញពីកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិតេជោ
KPS99TVHistorical original · translation unavailable
