សូមអបអរសាទរ និងលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ក្មួយៗទាំងអស់គ្នា! ទោះបីជាលទ្ធផលទទួលបានល្អ ឬមិនទាន់ដូចការរំពឹងទុកក៏ដោយ សូមក្មួយៗចងចាំថា«លទ្ធផលប្រឡង គ្រាន់តែជាការវាស់ស្ទង់មួយលើកប៉ុណ្ណោះ មិនមែនជាការកំណត់អនាគតទាំងមូលរបស់ក្មួយៗឡើយ»។
សម្រាប់ក្មួយៗដែលទទួលបានលទ្ធផលល្អ៖ សូមចូលរួមអបអរសាទរ និងបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំង ដើម្បីសម្រេចក្តីស្រមៃនៅកម្រិតឧត្តមសិក្សា និងការងារទៅមុខទៀត។
សម្រាប់ក្មួយៗដែលលទ្ធផលមិនទាន់ដូចបំណង៖ សូមកុំទាន់អស់សង្ឃឹម និងកុំគិតថាទ្វារអនាគតត្រូវបានបិទជិត ព្រោះគ្រប់ការបរាជ័យជាបទពិសោធន៍រុញច្រានយើងទៅរកជោគជ័យថ្មី។
ក្រោមការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលមានសម្តេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្មួយៗមានជម្រើសផ្លូវដើរយ៉ាងទូលំទូលាយ តាមរយៈការចាប់យកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET)។ នេះជាឱកាសមាសដើម្បី៖សិក្សាជំនាញច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារការងារជាក់ស្តែងឆាប់ទទួលបានការងារធ្វើសមរម្យ និងមានប្រាក់ចំណូលរឹងមាំ
បន្តកសាងអនាគតឱ្យភ្លឺស្វាងដោយសមត្ថភាពផ្ទាល់ខ្លួន។
សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិតអំពីការសិក្សានៅគ្រឹះស្ថាន TVET៖
Hotline ឥតគិតថ្លៃ៖ ១២៩៧
ដោយ៖ ប៉ៃ សុឃីម



