Skip to main content
Preah Sihanouk Provincial Television
Log in

សូមរួសរាន់ដាក់ពាក្យ! ការប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ នឹងចាប់ផ្ដើមខែក្រោយនេះហើយ

Historical original · translation unavailable

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៃក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងផ្តល់ឱកាសដល់ជនមានពិការភាព បានបញ្ចេញនូវ ទេពកោសល្យសិល្បៈ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងរៀបចំមហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលKPS99TVរបស់យើង ទទួលបាននាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

អាស្រ័យដូចបានជម្រាបជូននេះ សូមបងប្អូនជាជនមានពិការភាព ដែលមានបំណងចង់បញ្ចេញសមត្ថភាព ទេពកោសល្យសិល្បៈចម្រៀង សូមអញ្ជើញដាក់ពាក្យចូលរួមប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះរហូត ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តាមវិធីងាយៗ គ្រាន់តែថតការច្រៀងតាមទូរសព្ទ ដោយគ្មានភ្លេងចំនួន២បទ រួមមាន៖ បទចម្រៀងប្រពៃណី ១បទ និងបទចម្រៀងសម័យ ១បទ រួចសរសេរឈ្មោះ និងអាសយដ្ឋាន ផ្ញើមកតេលេក្រាមលេខ ០៩៨ ៣៩០ ៨៩៣ និង ០១៧ ៣៦៧ ៦៣៦ ជាការស្រេច។ ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរសព្ទ និងតេលេក្រាមលេខ ០៩៨ ៣៩០ ៨៩៣ និង ០១៧ ៣៦៧ ៦៣៦៕អត្ថបទដោយ៖ ស្រីពី


Comments

Loading comments…