ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី២៤ ឈ្មោះ ក្រវាន់ (Krovanh) និងព្យុះទី១៨ ឈ្មោះ សូដេល (Saudel) ក៏ដោយ ក៏ឥទ្ធិពលនៃប្រព័ន្ធព្យុះទាំងពីរនេះនៅតែបន្តគ្របដណ្តប់លើផ្ទៃប្រទេស។
យោងតាមការព្យាករ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសតាមបណ្តាតំបន់រួមមាន៖
តំបន់វាលទំនាប៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៦°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ លើផ្ទៃដីប្រមាណ ៣០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣៥°C អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ លើផ្ទៃដីច្រើនរហូតដល់ ៦០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៤°C អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ លើផ្ទៃដី ៤០% ខណៈកម្ពស់រលកសមុទ្រអាចឡើងចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,៧០ ម៉ែត្រ។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ និងអ្នកនេសាទនៅតំបន់មាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងទឹករលកខ្លាំង៕ ដោយ៖ ប៉ៃ សុឃីម

