Skip to main content
Preah Sihanouk Provincial Television
Log in

កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងជាង៩ម៉ឺន ត្រូវបានលែងចូលក្នុងស្រះទន្លេនាម នៅស្រុកអង្គរជ័យ ដើម្បីទុកជាប្រយោជសម្រាប់ពលរដ្ឋ!

Historical original · translation unavailable

(កំពត)៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងអជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានរៀបចំពិធីព្រលែងកូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងសរុបចំនួន ៩២ ៥០០កូន ចូលទៅក្នុងស្រះទឹកទន្លេនាម ដែលស្ថិតក្នុងភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។

ការព្រលែងកូនត្រី កូនបង្កងអូស្ត្រាលី និងខ្យង គឺក្នុងគោលបំណងចិញ្ចឹមរួមគ្នាដើម្បីសេដ្ឋកិច្ច ការកែច្នៃប្រព័ន្ធទឹក និងការសន្សំបុណ្យតាមជំនឿព្រះពុទ្ធសាសនា។

អាជ្ញាធរខេត្ត ស្រុក រួមនឹងព្រះសង្ឃ ប្រជាពលរដ្ឋបានសំដែងការសប្បាយរីករាយ ក្រោយពេលមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូពីតម្រូវការពិតប្រាកដ និងសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងខេត្ត។ ទន្ទឹមនឹងនេះ ការព្រលែង កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងនាពេលនេះ ក៏ជាការបង្កើតប្រព័ន្ធចិញ្ចឹមចម្រុះ ដែលត្រីរស់នៅស្រទាប់លើ និងកណ្ដាល ខណៈបង្កងអូស្ត្រាលី និងខ្យងរស់នៅបាតស្រះ ដែលអនុញ្ញាតឱ្យកសិករទាញយកផលប្រយោជន៍ពេញលេញពីផ្ទៃស្រះតែមួយ។

សូមបញ្ជាក់ថា កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងសរុបចំនួន ៩២ ៥០០កូន ដែលត្រូវព្រលែងក្នុងស្រះទន្លេនាមនេះ រួមមាន៖ ត្រីប្រាចំនួន ២៥ ០០០កូន, ត្រីពោ ៨ ០០០កូន, ត្រីឆ្ពិន ២៥ ០០០កូន, ត្រីក្រាញ់ ១០ ០០០កូន, ត្រីទីឡាបព្យា ៧ ០០០កូន, បង្កងអូស្ត្រាលី ២ ៥០០កូន និងខ្យង ១៥ ០០០កូន៕ដោយ៖ ធី លីថូ

Comments

Loading comments…