Skip to main content
Preah Sihanouk Provincial Television
Log in

កេរដំណែលរស់ ៧ មករា៖ ស្ពានចម្លងមេរៀនប្រវត្តិសាស្ត្រ និងគុណតម្លៃដឹកនាំទៅកាន់យុវជនជំនាន់ក្រោយ

Historical original · translation unavailable

ក្នុងវេទិកាបាឋកថាជាស៊េរី «កេរដំណែលរស់ គុណតម្លៃ ៧ មករា» នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមាន ៧ មករា ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា វេទិកានេះមិនមែនត្រឹមតែជារឿងរ៉ាវរំឭកពីជីវប្រវត្តិនៃថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានចម្លងបទពិសោធ មេរៀនប្រវត្តិសាស្ត្រ និងទស្សនវិជ្ជានៃការដឹកនាំដ៏មានតម្លៃទៅកាន់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការរក្សាខ្សែតភ្ជាប់ប្រវត្តិសាស្ត្រ ទប់ស្កាត់ការសាបរលាបនៃការយល់ដឹងអំពីអតីតកាល និងគុណតម្លៃដែលកើតចេញពីការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន មិនឱ្យរសាត់បាត់ទៅតាមពេលវេលា។

យល់ច្បាស់ពីឫសគល់នៃការសម្រេចចិត្ត ការស្វែងយល់ពីបរិបទនយោបាយ និងកាលៈទេសៈជាក់ស្ដែងនៅសម័យកាលនោះ គឺជាមូលដ្ឋានគ្រឹះជួយឱ្យយុវជនវាយតម្លៃបានត្រឹមត្រូវនូវរាល់ការតស៊ូ លះបង់ និងសមិទ្ធផលជាតិ។

កសាងចំណងសាមគ្គីភាពអន្តរជំនាន់ ការចែករំលែកបទពិសោធផ្ទាល់បានបង្កើតជាការយល់ដឹងរួម ដើម្បីឱ្យអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយអាចសហការគ្នា បន្តវេន និងរួមដៃគ្នាថែរក្សា អភិវឌ្ឍសមិទ្ធផលជាតិឱ្យកាន់តែរឹងមាំយូរអង្វែង៕ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…