Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦

Historical original · translation unavailable

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ក្នុងតំបន់ និងសកលលោក។
នេះបើតាមការឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមជាផ្លូវការក្នុងឳកាសចូលរួមកិច្ចប្រជុំលើកទី៧ របស់គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។កិច្ចប្រជុំនេះធ្វើទ្បើងក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការ។ អង្គប្រជុំបានបន្តពិនិត្យលើវឌ្ឍនភាពការងារ និងបានពិភាក្សាលើការងារដែលនៅសេសសល់ ជាពិសេសពាក់ព័ន្ធការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការ និងបដិសណ្ឋារកិច្ច ព្រមទាំងការងារសន្តិសុខ។

 អត្ថបទ៖ សុភក្រ្ត

Comments

Loading comments…