Skip to main content
Preah Sihanouk Provincial Television
Log in

អន្តរក្រសួងជួបពិភាក្សាគ្នាដើម្បីជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត

Historical original · translation unavailable

អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបប្រជុំដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ជាលទ្ធផល ថ្នាក់ដឹកនាំទាំងបីក្រសួងបានឯកភាពក្នុងការរៀបចំផែនការរួមគ្នាដែលមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយដើម្បីជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត ដោយផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សធនធានធម្មជាតិ ការផ្តល់អំណាចដល់សហគមន៍ និងការអភិវឌ្ឍនៅសហគមន៍ដើម្បីរក្សានូវអត្តសញ្ញាណដើមរបស់តំបន់ដ៏ស្រស់ស្អាតនេះ។

ដោយឡែក ក្រសួងទេសចរណ៍នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសហគមន៍នេះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ (Soft Infrstructure) ពិសេសការបណ្តុះបណ្តាល និងពង្រឹងសមត្ថមភាពលើជំនាញចាំបាច់នានា ការផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍ក្នុងសហគមន៍ និងការភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជន ជាដើម៕

ដោយ៖ សុភ័ក្រ្ត

Comments

Loading comments…