(ភ្នំពេញ)៖នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះពិនិត្យរថយន្តកែច្នៃសម្រាប់ដឹកកម្មករនិយោជិត ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរសម្រាប់កម្មករនិយោជិតក្នុងពេលធ្វើដំណើរទៅមកកន្លែងធ្វើការ នៅទីស្តីការក្រសួង៕
ដោយ៖ ស្រីពី










