Skip to main content
Preah Sihanouk Provincial Television
Log in

កុំចូលតំបន់ភ្នំខ្យង! កងពលធំអន្តរាគមន៍លេខ២ នឹងបាញ់គ្រាប់ពិតចាប់ពីថ្ងៃទី១២-១៥ ខែកញ្ញា

Historical original · translation unavailable

កងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក នឹងបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យគុណភាពអាវុធ នៅតំបន់ភ្នំខ្យង ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព កងពលធំអន្តរាគមន៍លេខ២ បានស្នើឱ្យអភិបាលស្រុកជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតំបន់ពាក់ព័ន្ធ ឱ្យចូលរួមសហការ និងអនុវត្តតាមការណែនាំក្នុងអំឡុងពេលបាញ់គ្រាប់ពិត។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋត្រូវផ្អាកការចូលទៅកាន់ទីតាំងខាងលើជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានដោយជាយថាហេតុ និងរួមចំណែករក្សាសុវត្ថិភាពទូទៅ៕ដោយសុភ័ក្រ្ដ

Comments

Loading comments…