Skip to main content
Preah Sihanouk Provincial Television
Log in

នាវាចម្បាំងឥណ្ឌា INS Kulish ចូលចតសមុទ្ររាមជាលើកដំបូង បង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការជើងទឹក

Historical original · translation unavailable

នាវាចម្បាំង INS Kulish របស់កងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា នៅម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាលើកដំបូងហើយដែលនាវាកងទ័ពជើងទឹកឥណ្ឌា បានធ្វើទស្សនកិច្ចមកកាន់មូលដ្ឋានសមុទ្ររាម។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ការធ្វើទស្សនកិច្ចជាផ្លូវការរបស់នាវា INS Kulish ឆ្លុះបញ្ចាំងពីការរីកចម្រើននៃភាពជាដៃគូលើវិស័យសមុទ្ររវាងកម្ពុជា និងឥណ្ឌា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។

ការចូលចតរបស់នាវាចម្បាំងឥណ្ឌានៅមូលដ្ឋានសមុទ្ររាម ក៏ជាការបើកចំហរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍នាវាពីបណ្តាប្រទេសនានា ដែលមកទស្សនកិច្ច និងហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ដោយ៖ សុភ័ក្រ្ត 

Comments

Loading comments…