Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម មីន អោងឡាំង ត្រួតពិនិត្យទីតាំងថ្មីស្ថានទូតមីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា

Historical original · translation unavailable

ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណ រដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញត្រួតពិនិត្យទីតាំងថ្មីរបស់ស្ថានទូតមីយ៉ាន់ម៉ា ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតី ត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសហភាពសហព័ន្ធមីយ៉ាន់ម៉ា។

ការសាងសង់ទីតាំងថ្មីរបស់ស្ថានទូតមីយ៉ាន់ម៉ា នៅកម្ពុជា ត្រូវបានមើលឃើញថា ជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈកម្ពុជា-មីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតផ្លូវការតាំងពីឆ្នាំ១៩៥៥។ ទីតាំងថ្មីនេះនឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសតាមក្របខណ្ឌអាស៊ាន ព្រមទាំងបង្កើនឱកាសក្នុងការពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងការរក្សាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ឯកឧត្តម មីង អោងឡាំង បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី បានអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ។ដោយ៖ សុភ័ក្រ្ត 

Comments

Loading comments…