Skip to main content
Preah Sihanouk Provincial Television
Log in

នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម បានដឹកនាំនាយនាវីចំនួន៤០រូប ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅលើនាវារុស្ស៊ី INS Kulish (P63)

Historical original · translation unavailable

Summary

Clcik KPS99TV To Know More!

លោកវរនាវីឯក មាន សាវឿន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម បានដឹកនាំនាយនាវីចំនួន៤០រូប ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅលើនាវារុស្ស៊ី ដែលសំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។
នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា INS Kulish (P63) ប្រភេទនាវា CORVETTE បានចូលចតដោយសុវត្ថិភាពនៅមូលដ្ឋានសមុទ្ររាម ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មាននាវីចំនួន ១២នាក់ និងនាវឹកចំនួន ១២០នាក់ (សរុប ១៣១នាក់)
ដំណើរទស្សនកិច្ចរបស់នាវា INS Kulish (P63) មកកាន់កម្ពុជានិងបណ្តាប្រទេសក្នុងតំបន់អាស៊ាននាពេលនេះ គឺស្ថិតក្នុងក្របខ័ណ្ឌនៃ «កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៦» ដោយផ្តោតសំខាន់លើការរពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវទឹក ការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ ក្នុងតំបន់។
ដោយ៖ សុភ័ក្រ្ត

Comments

Loading comments…