Skip to main content
Preah Sihanouk Provincial Television
Log in

វិស័យអប់រំជាចម្បង! សាលារៀន ៣កន្លែងក្នុងក្រុងកំពង់សោម ទទួលបានកុំព្យូទ័រ និងថវិកាជំនួយ ដើម្បីពង្រឹងការសិក្សាបច្ចេកវិទ្យាឌីជីថល

Historical original · translation unavailable

ខេត្តព្រះសីហនុ៖ ដោយប្រកាន់ខ្ជាប់នូវទស្សនទាន «វិស័យអប់រំគឺជាវិស័យចម្បងក្នុងការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ រួមជាមួយតំណាងប្រធានអង្គការមូលនិធិសប្បុរសធម៌ ឆឺជី-កម្ពុជា (Tzu Chi Charity Foundation) អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ ជូនដល់សាលាបឋមសិក្សាចំនួន ៣ ក្នុងមូលដ្ឋានក្រុងកំពង់សោម ខេត្តព្រះសីហនុ។

កុំព្យូទ័រដែលបានប្រគល់ជូនសរុបមានចំនួន ៤៣ គ្រឿង រួមមាន សាលាបឋមសិក្សាបឹងតាព្រហ្ម ទទួលបានចំនួន ២០ គ្រឿង សាលាបឋមសិក្សាអូរជ្រៅ ទទួលបានចំនួន ១៣ គ្រឿង សាលាបឋមសិក្សាកោះខ្យង ទទួលបានចំនួន ១០ គ្រឿង

បន្ថែមលើការផ្ដល់ជូនគ្រឿងបរិក្ខារបច្ចេកវិទ្យា ឯកឧត្តមប្រធានក្រុមការងារ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០,០០០ រៀល ក្នុងមួយសាលា សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ និងដំឡើងប្រព័ន្ធកម្មវិធីកុំព្យូទ័រ ដែលសរុបជាថវិកាមានចំនួន ១,៥០០,០០០ រៀល ដើម្បីសម្រួលដល់ការសិក្សាអនុវត្តជាក់ស្ដែងរបស់ក្មួយៗសិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…