ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ស្តីពីការហាមឃាត់ដាច់ខាតរាល់សកម្មភាពផ្សព្វផ្សាយ ជ្រើសរើស និងបញ្ជូនពលករកម្ពុជា ទៅធ្វើការងារនៅក្រៅប្រទេសក្នុង វិស័យនេសាទ (ទូកនេសាទសមុទ្រ) និង ការដ្ឋានរុករករ៉ែ។
វិធានការនេះធ្វើឡើងក្នុងគោលបំណងការពារសុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករខ្មែរ ព្រមទាំងទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សក្នុងវិស័យដែលមានហានិភ័យខ្ពស់ទាំងនេះ។ចំណុចសំខាន់ៗដែលត្រូវដឹង គ្មានទីភ្នាក់ងារ ឬបុគ្គលណាមានសិទ្ធិជ្រើសរើស ឬផ្សាយពាណិជ្ជកម្មនាំពលករទៅធ្វើការផ្នែកនេសាទសមុទ្រ ឬការដ្ឋានរ៉ែនៅបរទេសឡើយ។
សម្រាប់ព័ត៌មានបន្ថែម ឬករណីសង្ស័យថាមានការឆបោក សូមទាក់ទងមកកាន់លេខទូរសព្ទបន្ទាន់របស់ក្រសួងការងារតាមរយៈ ១២៩៧ ដោយឥតគិតថ្លៃ៕ដោយ៖ ប៉ៃ សុឃីម








