Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចតេជោ វាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់

Historical original · translation unavailable

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រមព្រៀង ឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបានគូសបញ្ជាក់នៅក្នុងផេកផ្លូវការរបស់សម្តេចថា« ទោះមានការឈប់បាញ់ តែខ្ញុំមិនបាន សម្រាកច្រើនទេ។ យប់មិញខ្ញុំសម្រាកបានជាង២ម៉ោង និងបន្តការងារហូតដល់ពេលនេះ ដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះគឺ ជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។

ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំ ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។

សូមរួមគ្នាការពារសន្តិភាពដើម្បីជៀស វាងបាត់សន្តិភាពទើបស្វែងរកសន្តិភាព ដែលជារឿងដ៏លំបាក»៕

ដោយ៖ KPS99TV

Comments

Loading comments…