Skip to main content
Preah Sihanouk Provincial Television
Log in

ជម្លោះព្រំដែនកម្ពុជា-ថៃ!កម្ពុជាសង្ឃឹមថាម៉ាឡេស៊ី អាមេរិក ចិននឹងជួយឱ្យសន្តិភាពវិលមកដូចដើមវិញ

Historical original · translation unavailable

Summary

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ក្រោមការសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នឹងធ្វើឱ្យសន្តិភាពវិលត្រឡប់មកដូចដើមវិញ។ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជំហរបែបនេះក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាមួយឯកឧត្តម

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ក្រោមការសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នឹងធ្វើឱ្យសន្តិភាពវិលត្រឡប់មកដូចដើមវិញ។

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជំហរបែបនេះក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI HJ MOHD NIZAM BIN HJ JAFFAR អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែកក្កដា។

ទន្ទឹមគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានបង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ 

សូមជម្រាបថា កម្ពុជានិងថៃ បានយល់ព្រមលើការឈប់បាញ់គ្នាភ្លាមៗ និងដោយឥតលក្ខខណ្ឌ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាននៅជាប់ព្រំដែន ចាប់ពីម៉ោង០០និង០០នាទីថ្ងៃទី២៨ ខែកក្កដា ក្រោយមានការចរចារនៅប្រទេសម៉ាឡេស៊ី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…