សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ប្រកាសបាញ់ទម្លាក់គ្រាប់មីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី
សម្ព័ន្ធមិត្តយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់ គ្រាប់មីស៊ីលបាលីស្ទិកចំនួន ៣ គ្រាប់ និងដ្រូនពិឃាតចំនួន ៤ គ្រឿង របស់ក្រុមឧទ្ទាមហ៊ូទី ដែលបាញ់សំដៅមកកាន់ប្រទេសរបស់ខ្លួន។ លោកវរសេនីយ៍ឯក Turki al-Maliki អ្នកនាំពាក្យសម្ព័ន្ធមិត្តយោធាបានបញ្ជាក់ថា គ្រាប់មីស៊ីលទាំងនោះ ត្រូវបានតម្រង់ទិសដៅទៅកាន់ខេត្ត Eastern Province ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ខណៈដែលមុនពេលនៃការបាញ់ទម្លាក់នេះ ភ្នាក់ងារការពារស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជូនសារប្រកាសអាសន្នជាបន្ទាន់ទៅកាន់ខេត្ត Eastern Province និងខេត្ត Al Kharj ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ចៀសវាងការប្រមូលផ្តុំគ្នា ផ្អាកការថតរូប/វីដេអូ និងប្រញាប់ទូរស័ព្ទទៅលេខ 911 ក្នុងករណីមានហេតុការណ៍បន្ទាន់។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "15319",
"languageVersionId": "11605",
"visibilityVersion": "4",
"versionToken": "a1.v9GAdI4w5oWfQSE8NMzIbsHiRJeg1cSNcgtQqNKY5Us"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
