រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋបាលក្រុងព្រះសីហនុ កម្ទេចសម្ភារល្បែងស៊ីសងខុសច្បាប់ជិត ៣០០គ្រឿង ដែលដកហូតបានក្នុងយុទ្ធនាការបោសសម្អាត

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះសីហនុបានរៀបចំពិធីកម្ទេចចោលនូវសម្ភារល្បែងស៊ីសងខុសច្បាប់ជិត ៣០០គ្រឿង ដែលជាវត្ថុតាងដកហូតបានពីយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលចំហតាមបណ្តាអគារស្នាក់នៅ និងលំនៅឋានក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ ពិធីនេះប្រារព្ធឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការសម្របសម្រួលផ្ទាល់ពីស្ថាប័នតុលាការ ពិធីនេះដោយមានការចូលរួមពីលោក ឃន ម៉ន អភិបាលរងក្រុងព្រះសីហនុ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះសីហនុបានរៀបចំពិធីកម្ទេចចោលនូវសម្ភារល្បែងស៊ីសងខុសច្បាប់ជិត ៣០០គ្រឿង ដែលជាវត្ថុតាងដកហូតបានពីយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលចំហតាមបណ្តាអគារស្នាក់នៅ និងលំនៅឋានក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ ពិធីនេះប្រារព្ធឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការសម្របសម្រួលផ្ទាល់ពីស្ថាប័នតុលាការ ពិធីនេះដោយមានការចូលរួមពីលោក ឃន ម៉ន អភិបាលរងក្រុងព្រះសីហនុ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ ការចុះបង្ក្រាប និងដកហូតសម្ភារទាំងនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាម អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង បទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលចំហតាមទីតាំងគោលដៅជាបន្តបន្ទាប់ រហូតឆែកឆេរ រកឃើញ និងដកហូតសម្ភារល្បែងស៊ីសងខុសច្បាប់សរុបជិត ៣០០គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ មុននឹងសម្រេចដុតកម្ទេចចោលជាផ្លូវការនៅថ្ងៃនេះ៕ អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ កែវ ដារ៉ា
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "15690",
  "languageVersionId": "12468",
  "visibilityVersion": "4",
  "versionToken": "a1.S9yC1_VUHJ0GcTS-gUnUVAjZeKN_WzvZEvRviEgZzog"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។