រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អារ៉ាប៊ីសាអូឌីត បើកការវាយប្រហារតាមអាកាសសម្លាប់មនុស្ស ១៤ នាក់នៅក្នុងប្រទេសយេម៉ែន

ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្សចំនួន ១៤ នាក់ នៅក្នុងទីផ្សារដ៏មមាញឹកមួយកន្លែង នៅភាគខាងជើងប្រទេសយេម៉ែន។ អ្នកនាំពាក្យក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី លោក Anees al-Asbahi បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារនេះ កំណត់ទិសដៅលើផ្សារមួយកន្លែងនៅជិតស្ថានីយប្រេងឥន្ធនៈ ក្នុងទីក្រុង al-Hazm ខេត្ត al-Jawf ចំពេលដែលផ្សារនេះ កំពុងកកកុញដោយមនុស្ស ដោយឡែក ក្រសួងដឹកជញ្ជូនយេម៉ែនបានថ្កោលទោសក្រុមហ៊ូទីចំពោះការវាយប្រហារពីរលើកដោយមីស៊ីលបាលីស្ទិកលើព្រលានយន្តហោះ អាដេន ដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវិតរបស់អ្នកដំណើរ បុគ្គលិកអាកាសចរណ៍ និងកម្មករ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្សចំនួន ១៤ នាក់ នៅក្នុងទីផ្សារដ៏មមាញឹកមួយកន្លែង នៅភាគខាងជើងប្រទេសយេម៉ែន។ អ្នកនាំពាក្យក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី លោក Anees al-Asbahi បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារនេះ កំណត់ទិសដៅលើផ្សារមួយកន្លែងនៅជិតស្ថានីយប្រេងឥន្ធនៈ ក្នុងទីក្រុង al-Hazm ខេត្ត al-Jawf ចំពេលដែលផ្សារនេះ កំពុងកកកុញដោយមនុស្ស ដោយឡែក ក្រសួងដឹកជញ្ជូនយេម៉ែនបានថ្កោលទោសក្រុមហ៊ូទីចំពោះការវាយប្រហារពីរលើកដោយមីស៊ីលបាលីស្ទិកលើព្រលានយន្តហោះ អាដេន ដែលគំរាមកំហែងដោយផ្ទាល់ដល់ជីវិតរបស់អ្នកដំណើរ បុគ្គលិកអាកាសចរណ៍ និងកម្មករ។ ប៉ុស្តិ៍ទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយក្រុមហ៊ូទី ក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាសលើកោះ Mayun  ឬគេស្គាល់ថាជាកោះ Perim ដែលស្ថិតនៅច្រកសមុទ្រ Bab al-Mandeb ដែលជាច្រកផ្លូវទឹកដ៏សំខាន់មួយ បន្ទាប់ពីច្រកសមុទ្រហ័រមូសនោះ។ ច្រកសមុទ្រ Bab al-Mandeb គឺជាជម្រើសដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងផលិតផលនាំចេញផ្សេងទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមតម្រង់ទិសដៅវាយប្រហារលើនាវាដឹកជញ្ជូននៅច្រកសមុទ្រ ហ័រមូស រហូតដល់ក្រុមហ៊ូទី បានចូលកាន់កាប់កោះនេះកាលពីខែកញ្ញាកន្លងទៅ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "15946",
  "languageVersionId": "12850",
  "visibilityVersion": "4",
  "versionToken": "a1.6KgCkSWLdVolx6vYfBypIOKf42XIiJ4qRYzNgSK-_sY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។